Lewandowski៖ “ពេលអ្នកគិតដល់ Barcelona គឺអ្នកតែងនឹកដល់ឈ្មោះ Messi”
Posted: Fri May 26, 2023 7:45 am

ខ្សែប្រយុទ្ធឈរជើងឲ្យក្លឹបម្ចាស់ដី Camp Nou គឺ Robert Lewandowski បានបង្ហើបក្នុងបទសម្ភាសន៍ជាមួយ Interia Sport កន្លងទៅ បន្ទាប់ការឈ្នះពានរង្វាន់ La Liga ដោយថា ក្លឹបអេស្ប៉ាញពិតជាសម្លឹងការចង់បានតារាឆ្នើមអាហ្សង់ទីនជាថ្មី ហើយខ្លួនលោកផ្ទាល់ក៏ពិតជាចង់រួបរួមគ្នាផងដែរ។
កីឡាករប៉ូឡូញជាការពិតនៅរដូវកាលដំបូង រាប់ថាសម្រេចសមិទ្ធផលជាដុំកំភួនដ្បិតបានឈ្នះពានលីគកំពូលអេស្ប៉ាញ La Liga ហើយស្ថិតិការរកគ្រាប់បាល់របស់គេ ក៏រុញដល់ឈរតំណែង Top Scorer សព្វថ្ងៃមាន ២៣ គ្រាប់ នាំមុខដាច់កីឡាករដទៃទៀត។
អតីតសមាជិក Bayern Munich លើកឡើង៖ “ពេលអ្នកគិតដល់ Barcelona គឺអ្នកនឹងនឹកដល់ហៅឈ្មោះ Messi ពេលនឹកឈ្មោះ Messi ក៏នឹងនឹកដល់ហៅឈ្មោះក្លឹប Barca ខ្ញុំយល់ច្បាស់អំពីគុណតម្លៃ ដែល Leo នឹងនាំមកកាន់ក្រុមរបស់ពួកយើង”។
ភ្នាល់បាល់បក